និក្ខេបបទ ១. របបដែលបង្កើតឡើងដោយបក្សកុម្មុយនិស្តចិនក្នុងឆ្នាំ ១៩៤៩ មិនមែនជា “រដ្ឋមូលធននិយម” ហើយក៏មិនមែនជា “រដ្ឋពលករ” ទាំងស្រុងនោះដែរ។ វាដូចជាសហភាពសូវៀត និងអ៊ឺរ៉ុបខាងកើតក្រោយឆ្នាំ ១៩៤៥ ដែលជា “ការផ្លាស់ប្តូរទៅជាមូលធននិយម” រឺ “បដិវត្តន៏វណ្ណះអភិជនជាមួយទង់ក្រហម” ដែលការរៀបចំមួយសម្រាប់ការចូលពេញលេញទៅក្នុងទីផ្សារពិភពលោកនៅពេលដែលកាលៈទេសៈអនុញ្ញាត ឬតម្រូវឱ្យមាន។ គំរូស្ដាលីននិយមដែលបានទទួលយកពីសហភាពសូវៀត បាននាំមកនូវការបិទទ្វាសេដ្ឋកិច្ច ការរៀបចំផែនការបច្ចេកទេសទ្រព្យសម្បត្តិរបស់រដ្ឋ ការត្រួតពិនិត្យលើការដោះដូរទំនិញបរទេសនិងរូបិយប័ណ្ណ និងការត្រួតពិនិត្យយ៉ាងតឹងរឹងលើចលនារបស់ប្រជាជនពីជនបទ (ដែលមានអត្រា ៨០% នៅដើមដំបូង) ឆ្ពោះទៅទីក្រុង ។ ការត្រួតពិនិត្យទាំងនេះសម្ដៅលើការបង្ក្រាបការប្រព្រឺត្តិនៃច្បាប់មូលធននិយម ទាំងនៅខាងក្រៅឆ្ពោះទៅរកទីផ្សារពិភពលោក និងនៅខាងក្នុងប្រទេសដូចជាភាពអនាធិបតេយ្យនៃការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចទីផ្សារងងឺត (ដូចនៅសហភាពសូវៀត)។ រីឯថ្នាក់មូលធននិយមដែលកំពុងងើបឡើងគឺស្ថិតនៅក្នុង “អន្លង់” នៃការិយាធិបតេយ្យរដ្ឋ។ ការត្រួតពិនិត្យទាំងនេះបានព្យាយាមគាបសង្កត់លើបញ្ហាដ៏ច្រើន ប៉ុន្តែចុងបញ្ចប់បញ្ហាទាំងអស់នោះនៅតែផ្ទុះឡើងដដែល។ ២. ចាប់តាំងពីឆ្នាំ ១៩៧៨ ការវិវត្តន៍ឆ្ពោះទៅរក “ទីផ្សារសង្គមនិយមដែលមានចរិតលក្ខណៈបែបចិន” មានន័យថា ការផ្ទុះចេញនូវបញ្ហាបន្តិចម្តងៗ បានអនុញ្ញាតឱ្យទិដ្ឋភាពនៃការឃាំងបំបិតនៃមូលធននិយមលេចឡើងកាន់តែខ្លាំង។ អ្វីដែលនៅសល់ពីឧបសគ្គចាស់គឺភាពផ្ដាច់មុខនៃការដោះដូរទំនិញបរទេសនិងរូបិយប័ណ្ណ ការត្រួតត្រារបស់រដ្ឋលើការវិនិយោគបរទេស និងវិស័យរដ្ឋសំខាន់ៗទាំងនៅក្នុងធនាគារ និងក្រុមហ៊ុន ក៏ដូចជាការបន្តរឹតបន្តឹងលើចលនារបស់ប្រជាជនពីតំបន់ជនបទទៅកាន់ទីក្រុង។ ៣. ការបើកចំហរបស់ចិនទៅលោកខាងលិច ចំពោះពាណិជ្ជកម្មនិងការវិនិយោគ បានបម្រើផលប្រយោជន៍ទាំងចិន និងមូលធននិយមលោកខាងលិច។ […]