Facebooktwitterredditmail

និក្ខេបបទ

១​​. របបដែលបង្កើតឡើងដោយបក្សកុម្មុយនិស្តចិនក្នុងឆ្នាំ ១៩៤៩ មិនមែនជា “រដ្ឋមូលធននិយម” ហើយក៏មិនមែនជា “រដ្ឋពលករ”​ ទាំងស្រុងនោះដែរ។ វាដូចជាសហភាពសូវៀត និង​​​អ៊ឺរ៉ុបខាងកើតក្រោយឆ្នាំ​​ ១៩៤៥ ដែលជា “ការផ្លាស់ប្តូរទៅជាមូលធននិយម”​ រឺ “បដិវត្តន៏វណ្ណះអភិជនជាមួយទង់ក្រហម​​​​” ដែលការរៀបចំមួយសម្រាប់ការចូលពេញលេញទៅក្នុងទីផ្សារពិភពលោកនៅពេលដែលកាលៈទេសៈអនុញ្ញាត ឬតម្រូវឱ្យមាន។ គំរូស្ដាលីននិយមដែលបានទទួលយកពីសហភាពសូវៀត បាននាំមកនូវការបិទទ្វាសេដ្ឋកិច្ច ការរៀបចំផែនការ​បច្ចេកទេសទ្រព្យសម្បត្តិរបស់រដ្ឋ ការត្រួតពិនិត្យលើការដោះដូរទំនិញបរទេសនិងរូបិយប័ណ្ណ​​ និងការត្រួតពិនិត្យយ៉ាងតឹងរឹងលើចលនារបស់ប្រជាជនពីជនបទ (ដែលមានអត្រា ៨០% នៅដើមដំបូង) ឆ្ពោះទៅទីក្រុង ។ ការត្រួតពិនិត្យទាំងនេះសម្ដៅលើការបង្ក្រាបការប្រព្រឺត្តិនៃច្បាប់មូលធននិយម ទាំងនៅខាងក្រៅឆ្ពោះទៅរកទីផ្សារពិភពលោក និងនៅខាងក្នុងប្រទេសដូចជាភាពអនាធិបតេយ្យនៃការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចទីផ្សារងងឺត (ដូចនៅសហភាពសូវៀត)។ រីឯថ្នាក់មូលធននិយមដែលកំពុងងើបឡើងគឺស្ថិតនៅក្នុង “អន្លង់” នៃការិយាធិបតេយ្យរដ្ឋ។ ការត្រួតពិនិត្យទាំងនេះបានព្យាយាមគាបសង្កត់លើបញ្ហាដ៏ច្រើន ប៉ុន្តែចុងបញ្ចប់បញ្ហាទាំងអស់នោះនៅតែផ្ទុះឡើងដដែល។
២​​​. ចាប់តាំងពីឆ្នាំ ១៩៧៨ ការវិវត្តន៍ឆ្ពោះទៅរក “ទីផ្សារសង្គមនិយមដែលមានចរិតលក្ខណៈបែបចិន” មានន័យថា ការផ្ទុះចេញនូវបញ្ហាបន្តិចម្តងៗ បានអនុញ្ញាតឱ្យទិដ្ឋភាពនៃការឃាំងបំបិតនៃមូលធននិយមលេចឡើងកាន់តែខ្លាំង។ អ្វីដែលនៅសល់ពីឧបសគ្គចាស់គឺភាពផ្ដាច់មុខនៃការដោះដូរទំនិញបរទេសនិងរូបិយប័ណ្ណ ការត្រួតត្រារបស់រដ្ឋលើការវិនិយោគបរទេស និងវិស័យរដ្ឋសំខាន់ៗទាំងនៅក្នុងធនាគារ និងក្រុមហ៊ុន ក៏ដូចជាការបន្តរឹតបន្តឹងលើចលនារបស់ប្រជាជនពីតំបន់ជនបទទៅកាន់ទីក្រុង។
៣​​. ការ​​​​​​​បើកចំហរបស់ចិនទៅលោកខាងលិច ចំពោះពាណិជ្ជកម្មនិងការវិនិយោគ បានបម្រើផលប្រយោជន៍ទាំងចិន និងមូលធននិយមលោកខាងលិច។ នាពេលមរណភាពរបស់លោកម៉ៅ និងការដួលរលំនៃពួកម៉ៅនិយម “ឧក្រិដ្ឋជនបួននាក់” ក្នុងឆ្នាំ ១៩៧៦ ប្រទេសចិនស្ថិតនៅក្នុងភាពជាប់គាំងមួយបន្ទាប់ពីគ្រោះមហន្តរាយនៃ “ចលនាមហាលោតផ្លោះ” (១៩៥៨-១៩៦១) ដែលមនុស្សប្រហែលពីម្ភៃទៅសែសិបលាននាក់បានស្លាប់ដោយសារការអត់ឃ្លាន។ បន្ទាប់មក មានចលាចល “បដិវត្តវប្បធម៌” (១៩៦៥-១៩៧៦) ដែលយ៉ាងហោចណាស់មនុស្សរាប់រយពាន់នាក់បានស្លាប់​ ហើយក្នុងនោះមានជីវិតមនុស្សរាប់លាននាក់ដែលនៅរស់ត្រូវបានបំផ្លិចបំផ្លាញ ភាគច្រើននៅក្នុងចំណោមសិស្ស ១៧ លាននាក់ដែលត្រូវបានគេបញ្ជូនទៅជនបទអស់រយៈពេលដប់ឆ្នាំ ឬច្រើនជាងនេះ។ ចំនែកឯទិន្នផលកសិកម្មក្នុងមនុស្សម្នាក់ក្នុងឆ្នាំ ១៩៧៨ គឺមិនខ្ពស់ជាងឆ្នាំ ១៩៤៩ ទេ​ ហើយ​អាចថយចុះទៀតផង។ លោកខាងលិចបានលិចជ្រៅចូលទៅក្នុងវិបត្តិក្រោយឆ្នាំ ១៩៧០ ដែលវាមិនទាន់បានលេចឡើង។ តាមយុទ្ធសាស្ដ្រនៃ “សត្វខ្លាបួន” (ប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសឹង្ហបុរី) ប្រទេសចិនបានផ្តល់ទំនិញប្រើប្រាស់ថោកដើម្បីប៉ះប៉ូវនៃការរឹតត្បិតដែលបានធ្វើឱ្យប៉ះពាល់ដល់កម្មករលោកខាងលិច។ ប្រទេសចិនក៏បានបង្ហាញពីសក្តានុពលសម្រាប់ការនាំចូល និងការវិនិយោគពីបស្ចិមប្រទេស។
៤​. ​​​​ឧស្សាហូបនីយកម្មដ៏ឆាប់រហ័សដែលទទួលបានជោគជ័យតែងតែអាស្រ័យទៅលើអាហារដែលមានតំលៃថោកពីជនបទ រួមនិងការលុបបំបាត់នូវកម្មសិទ្ធិដីធ្លីមុនជាមូលធននិយម។ ការលុបបំបាត់នេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៥២។
មិនថាការធ្វើស្រែចម្ការខ្នាតតូចសម្រាប់តម្លៃដែលគ្រប់គ្រងដោយរដ្ឋ ឬ “ឃុំរបស់ប្រជាជន” នៅទសវត្សរ៍ឆ្នាំ ១៩៦០ រួមជាមួយនឹងគ្រោះមហន្តរាយ “មហាលោតផ្លោះ” ដែលបានរៀបរាប់ពីវិស័យកសិកម្មរបស់ប្រទេសចិនដែលត្រូវបានបរាជ័យយ៉ាងខ្លាំង។ លោកតឹងសែវភីង Deng Xiao Ping (ដែលទទួលបានការបណ្តុះបណ្តាលពីសូវៀត) ដែលត្រូវបានគេបណ្តេញចេញ និងប្រមាថថាជា “អ្នកដើរតាមមូលធននិយម” ក្នុងអំឡុងពេល “បដិវត្តវប្បធម៌” បានវិលត្រឡប់មកកាន់អំណាចនៅឆ្នាំ ១៩៧៨ ហើយជំហានដំបូងក្នុងកម្មវិធីកែទម្រង់របស់ក្រុមបច្ចេកទេសរបស់គាត់គឺជាការពិសោធន៏ដ៏ធំនៅក្នុងផលិតកម្មកសិកម្មសម្រាប់ទីផ្សារសេរីនៅក្នុងមូលដ្ឋានជាក់លាក់ (ដំបូង)​ ដែលជាលទ្ធផល នៅក្នុងករណីមួយចំនួន ដំណាំមានការកើនឡើងចំនួន ៥០០%។
៥. ប្រទេសចិនបានសម្លឹងមើលលើបុព្វហេតុជាច្រើនសម្រាប់ការរៀបចំប្រទេសឡើងវិញ។ របប និងក្រុមបញ្ញវ័ន្តរបស់ចិនបានសិក្សាដោយប្រុងប្រយ័ត្នពីការដួលរលំរបស់សហភាពសូវៀត និងប្លុក COMECON ដែលជាគំរូដែលត្រូវជៀសវាង។ គណបក្សកុម្មុយនិស្តចិនបានឃើញផ្ទាល់នៃការីកចម្រើនយ៉ាងឆាប់រហ័សនៃប្រទេសសត្វខ្លាអាស៊ីដែលបានលើកឡើងមុននេះ ដោយការប្រើប្រាស់ឋានៈរបស់ខ្លួននៅក្នុងផ្នែកការងារអន្តរជាតិដែលផ្ទុយនឹងគំរូអភិរក្សនិយមពីអតីតកាល និងការជំនួសក្នុងការនាំចូលរបស់ស្តាលីនឬ “ប្រទេសទីបី”។​ ចិនបានមើលទៅលើប្រវត្តិសាស្ត្រជប៉ុនដែលជាគំរូនៃសត្វខ្លាអាស៊ីទាំងអស់។ ក្រុមបញ្ញវ័ន្តរបស់ចិនបានសិក្សា និងបន្តសិក្សាអំពីការងើបឡើងនៃប្រទេសអាឡឺម៉ង់បន្ទាប់ពីឆ្នាំ ១៨៧០ ដែលក្នុងទស្សនៈរបស់ពួកគេបានផ្តល់នូវគំរូដ៏ល្អបំផុតនៃអ្នកប្រកួតប្រជែងដ៏ជោគជ័យមួយនៅក្នុងប្រព័ន្ធអន្តរជាតិដែលសម័យនោះគ្របដណ្ដប់ដោយចក្រភពអង់គ្លេសនិងបារាំង ហើយសព្វថ្ងៃនេះគ្របដណ្ដប់ដោយសហរដ្ឋអាមេរិក។ អ្វីដែលពួកគេមើលរំលងគឺជាការថយចុះនៃរបៀបបង្កើតមូលធននៅលើពិភពលោកក្រោយឆ្នាំ ១៩១៤ ដែលផ្ទុយទៅនឹងឆ្នាំ ១៨១៥-១៩១៤។ ការរីកចម្រើននៅទីនេះ (ចិន​ និងខ្លាទាំងបួន) ត្រូវបានទូទាត់ដោយការធ្លាក់ចុះនៅទីនោះ (ការទម្លាក់ចេញពីសហរដ្ឋអាមេរិក និងអឺរ៉ុប, ការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសរុស្ស៊ី និងអឺរ៉ុបខាងកើត, ការធ្លាក់ចុះនៅក្នុងមួយភាគធំនៃមជ្ឈឹមបូព៌ា និងកន្លែងដទៃទៀតនៅក្នុងអតីតប្រទេសទីបី)។
៦. កំណើនសេដ្ឋកិច្ចរបស់ចិនជាមធ្យម ១០% ក្នុងមួយឆ្នាំក្នុងរយៈពេលជាង ៣០ ឆ្នាំគឺមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រវត្តិសាស្ត្រ ទោះបីគិតត្រឺមតែ ២ សតវត្សចុងក្រោយនៃការអភិវឌ្ឍឧស្សាហកម្មនៅកន្លែងផ្សេងក៍ដោយ​​ (អត្រាកំណើននេះត្រូវតែដាក់កំណត់ប្រឆាំងនឹងការចំណាយដ៏ធំធេងដែលមិនបានកំណត់ពីការបំផ្លិចបំផ្លាញបរិស្ថាន)។ ក្នុងរយៈពេល ១ ទៅ ២ ឆ្នាំកន្លងមកនេះ ចំនួនប្រជាជនដែលរស់នៅក្នុងទីក្រុងរបស់ប្រទេសចិន(ក៏ដូចជាពិភពលោកដែរ)បានឈានដល់ ៥០% ប៉ុន្តែចិនត្រូវប្រុងប្រយ័ត្ននៅពេលគិតគូរដល់ពលករចំណាកស្រុកដែលបានប៉ាន់ប្រមាណមានចំនួន ២៧០ លាននាក់ដែលនៅតែមិនមានប័ណ្ណស្នាក់នៅ (hukou) ដើម្បីស្នាក់នៅជាអចិន្ត្រៃយ៍នៅតាមតំបន់ទីក្រុងដែលមានសិទ្ធិទទួលបានលំនៅដ្ឋាន សាលារៀន និងការថែទាំសុខភាព។ ក្នុងចំណោមប្រជាជនសរុបចំនួន 1,3 ពាន់លាននាក់ យើងអាចប៉ាន់ប្រមាណថាយ៉ាងហោចណាស់មាន ២០០ លាននាក់ជាវណ្ណះអធនដែលរស់នៅក្នុងទីក្រុង។
៧. វិបត្តិពិភពលោកឆ្នាំ ២០០៨ និងលទ្ធផលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសចិនដោយសារតែគំរូនៃការនាំចេញដែលមានទ្រង់ទ្រាយធំពីមុនៗរបស់ខ្លួនបានក្លាយទៅជាមិនមានភាពរឹងមាំ ហើយវិបត្តិក៏បានរីករាលដាលដល់អ្នកផ្គត់ផ្គង់វត្ថុធាតុដើមជាច្រើននៅក្នុងតំបន់អាស៊ី អាមេរិកឡាទីន និងនៅទ្វីបអាហ្វ្រិក។ ជាពិសេស ជំនួសមកវិញបន្ទាប់ពីការបង្ក្រាបលើចលនាកម្មករ និងនិស្សិតឆ្នាំ ១៩៨៩ នៅទីក្រុងប៉េកាំង និងនៅកន្លែងផ្សេងទៀត របបនេះបានធ្វើឱ្យប្រទេសមានកំណើនយ៉ាងឆាប់រហ័ស ពង្រីកឱកាសការងារ បង្កើនការប្រើប្រាស់ផ្ទាល់ខ្លួន និងការបន្ធូរបន្ថយការតាមដានរបស់រដ្ឋលើជីវិតរស់នៅសព្វថ្ងៃរបស់ប្រជាជន ដែលជាថ្នូរនឹងភាពលំបាកនៃផ្នែកនយោបាយ។ កំណើនលូតលាស់យឺតយ៉ាវណាមួយនឹងគំរាមកំហែងអ្វីដែលជាថ្នូរទាំងនេះ។ ការឆ្លើយតបដំបូងចំពោះវិបត្តិនេះ គឺការកើនឡើងយ៉ាងខ្លាំងនៅក្នុងការវិនិយោគដោយរដ្ឋ ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ទាំងការអភិវឌ្ឍទីក្រុងនិងជនបទថ្មី និងក្នុងវិស័យដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុទ្ធសាស្ត្របណ្តោះអាសន្ននេះបានឈានដល់កម្រិតកំណត់។ អត្ថប្រយោជន៍ពីមុននៃប្រាក់ឈ្នួលអប្បបរមា “តម្លៃរបស់ប្រទេសចិន” ត្រូវបានបាត់បង់ទៅដៃគូប្រកួតប្រជែងដែលមានតម្លៃថោកជាងនៅអាស៊ីអាគ្នេយ៍ (វៀតណាម កម្ពុជា) អាស៊ីខាងត្បូង (បង់ក្លាដេស) និងសូម្បីតែនៅអាហ្វ្រិក (អ៊ូហ្គង់ដា កេនយ៉ា) ។ ខណៈដែលប្រទេសចិនមានក្រុមហ៊ុនសាជីវកម្មលំដាប់ថ្នាក់ពិភពលោកតិចតួច ការអភិវឌ្ឍជាច្រើនទសវត្សរ៍នេះបានបង្កើតមនុស្សរាប់ពាន់លាននាក់ដែលមានចំណេះដឹងខាងបច្ចេកទេសដែលមានសមត្ថភាពអាចផ្លាស់ប្តូរប្រទេសចិន “ដើម្បីបង្កើនខ្សែសង្វាក់ផលិតកម្ម” និងលើសពីផលិតកម្មដែលប្រើកម្លាំងពលកម្មច្រើន ដូចជាការវាយលុកទីផ្សារពិភពលោកក្នុងការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ។
៨. នៅឆ្នាំ ២០១២ មានឧបទ្ទវហេតុចលាចលជាង ១០០ ០០០ ក្នុងមួយឆ្នាំ រាប់ចាប់ពីការធ្វើកូដកម្មរហូតដល់កុបកម្មដើម្បីប្រឈមមុខជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងការរឹបអូសដីធ្លីជនបទ និងការអភិវឌ្ឍអចលនទ្រព្យ។ នៅឆ្នាំ ២០១៤ មានចំនួនកូដកម្មខ្ពស់បំផុត (១២ ០០០) ដែលមិនធ្លាប់មានពីមុនមក ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហព័ន្ធសហជីពទាំងអស់ (ACFTU) ដែលជាសហជីពដែលឧបត្ថម្ភដោយរដ្ឋ។ រហូតមកដល់ពេលនេះ របបនេះបានទទួលជោគជ័យក្នុងការរក្សានូវការតស៊ូទាំងនេះដោយបានបំបែក និងធ្វើមូលដ្ឋានីយកម្មសម្ដៅដល់អាជ្ញាធរមូលដ្ឋានជាជាងរដ្ឋាភិបាលកណ្តាល។ ការបំផ្លិចបំផ្លាញបរិស្ថាន ការបំពុលបរិស្ថាន និងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំពោះសុខភាពក៏ក្លាយជាបញ្ហាកាន់តែធំឡើង។ បើទោះបីជាមានការត្រួតពិនិត្យលើប្រព័ន្ធអ៊ិនធឺណេតពេញម៉ោងដោយភ្នាក់ងាររដ្ឋាភិបាល ព្រមទាំងការបិទគេហទំព័រ និងបណ្តាញអ៊ីនធឺណេតដ៏ធំដែលរារាំងការចូលទៅកាន់គេហទំព័រទូទាំងពិភពលោកក៏ដោយ ការជជែកដ៏ធំធេងនៅលើបណ្ដាញក្រៅផ្លូវការដែលមិនមានការគ្រប់គ្រងបានក្លាយជាកម្លាំងដ៏ធំដែលត្រូវបានគេចាប់អារម្មណ៍ ព្រោះវាបានបណ្តុះនូវគំនិតផ្សេងៗដែលជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកចំពោះភាពផ្ដាច់មុខនៃព័ត៌មានរបស់គណបក្សកុម្មុយនិស្តចិន។ បណ្តាញនៃពួកសកម្មប្រយុទ្ធថ្នាក់កណ្តាលដែលនៅខាងក្រៅសហជីពរដ្ឋផ្លូវការបានបង្កើតឡើង ទោះជាត្រូវបានគេតាមដាន និងបង្ក្រាប។ ប្រទេសចិនហាក់ដូចជាបាត់បង់កម្លាំងក្នុងការផ្គត់ផ្គង់ពលកម្មនៅតាមតំបន់ជនបទ ហើយក្រុមការងារដែលមានចំណេះដឹងល្អប្រសើរក៏កំពុងបង្កើតការដាក់សម្ពាធលើប្រាក់ឈ្នួលនៅក្នុងតំបន់ឧស្សាហកម្មឆ្នេរសមុទ្រ (ដូចជាខេត្តក្វាងទុង) ដែលជម្រុញឱ្យពួកមូលធននិយមបែរទៅវិនិយោគនៅភាគខាងលិចប្រទេសដែលមានតំលៃឈ្នួលថោកជាង។
៩. របប និងសង្គមចិនជាទូទៅគឺនៅផ្លូវបំបែកមួយ។ ការរាំងស្ទះនេះគឺជាផ្នែកមួយនៃការរាំងស្ទះជាទូទៅនៃមូលធននិយមនៅលើមាត្រដ្ឋានពិភពលោក។ អ្វីដែលត្រូវការគឺអ្វីដែលបានកើតឡើងរវាងឆ្នាំ ១៩១៤ និងឆ្នាំ ១៩៤៥ ពោលគឺការបំផ្លិចបំផ្លាញដ៏ធំធេង ការរង្គោះរង្គើដ៏ធំដែលប្រៀបបានទៅនឺងការរង្គោះរង្គើដែលបានបញ្ចប់នូវវិបត្តិគ្រប់យ៉ាងនៅក្នុងសតវត្សទី ១៩ ។ ពេលនោះបរិមាណផលិតលើសលប់ដែលមិនអាចយកជាការបានត្រូវបានបន្ថយ ឬកម្ទេចចោល។ ​កម្រិតប្រាក់ឈ្នួល (ប្រាក់ឈ្នួលសង្គមសរុប មិនមែនគិតត្រឹមតែប្រាក់ឈ្នួលទេ) ត្រូវតែបន្ទាបឱ្យស្រដៀងគ្នា ហើយចំនួនពលករដែលពុំសូវមានប្រសិទ្ធភាព (ពួកធ្វើការក្នុងការិយាល័យ ពួកផ្តល់សេវា) ត្រូវតែបន្ថយ រីឯបច្ចេកវិទ្យាទំនើបៗ (ក្នុងការផលិតគ្រឿងអេឡិចត្រូនិក និងរថយន្ត) ត្រូវបានប្រើប្រាស់ ដើម្បីស្តារអត្រាប្រាក់ចំណេញនៅទូទាំងពិភពលោក។ កំណែទម្រង់វិបត្តិនេះបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៧០ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ វាទាមទារឱ្យមានការបំផ្លិចបំផ្លាញកាន់តែខ្លាំងនៃកម្លាំងផលិតភាព។ បញ្ហាចម្បងគឺថា នៅលើមាត្រដ្ឋានពិភពលោក ការរកើនឡើងនៃការបន្តពីសង្គមមួយទៅសង្គមមួយនៅក្នុងក្របខ័ណ្ឌមូលធននិយម អាចធ្វើទៅបានសម្រាប់តែមួយផ្នែកតូចនៃមនុស្សជាតិដែលមានស្រាប់តែប៉ុណ្ណោះ។ ជម្រើសគឺមានភាពតឹងតែងៈ វណ្ណះពលករជុំវិញពិភពលោកត្រូវតែបំផ្លាញរបៀបនៃការបង្កើតមូលធននិយម ឬត្រូវបានបំផ្លាញមួយផ្នែកដោយសារវា។ “សង្គមនិយម ឬរនាំងក្បាល” មិនមែនជាពាក្យស្លោកស្នេហានោះទេ ប៉ុន្តែការស្រូបយកនៃគំនិត “វិទ្យាសាស្រ្ត” ដែលនៅជុំវិញយើង។
១០. យើងស្រម៉ៃថាតើការរៀបចំឡើងវិញរបស់ប្រទេសចិននឹងមានលក្ខណៈបែបណាបន្ទាប់ពីការរង្គោះរង្គើបែបនេះ ដោយសន្មត់ថានឹងមានដំណាក់កាលនៃការស្ថាបនាឡើងវិញនៃពិភពលោកបន្ទាប់ពីមានការរញ្ជួយដ៏ធំមួយ ហើយសន្និដ្ឋានថាគ្មានបដិវត្តជោគជ័យពីសំណាក់កម្មករ។ ដំណាក់កាលដំបូងគឺការកែទម្រង់ថ្មីនៃការទប់ស្កាត់វណ្ណះពលករ ដែលមានន័យថានឺងមានការជំនួស ACFTU ដោយសហជីពដែលមិនសូវពឹងផ្អែកលើរដ្ឋ។ នេះទំនងជានឹងមានគំរូអ្វីដែលដូចជាសហភាព “Solidarnosc” របស់ប៉ូឡូញ បន្ទាប់ពីបានធ្វើឱ្យស្របច្បាប់នៅចុងទសវត្សឆ្នាំ ១៩៨០ ។ ប៉ុន្តែការធ្វើឱ្យស្របច្បាប់បែបនេះមានន័យថា (ដូចដែលវាមានន័យនៅក្នុងប្រទេសប៉ូឡូញ) គឺជាការបំផ្លាញភាពផ្តាច់មុខរបស់គណបក្សនៅក្នុងសង្គមជាទូទៅ ហើយអំណាចរដ្ឋរបស់គណបក្ស CCP គឺអាស្រ័យលើភាពផ្តាច់មុខបែបនេះ។ ក្រុមបញ្ញវន្តចិនបានកំពុងសិក្សាពី “ក្រុមប្រឹក្សាការងារ” របស់អាឡឺម៉ង់ (កុំឱ្យច្រឡំជាមួយក្រុមប្រឹក្សាកម្មករពិតប្រាកដ) ដែលបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដែលផ្តល់ឱ្យកម្មករនូវអំណាចគ្រប់គ្រងរួមគ្នាខ្លះ នៅក្នុងសហគ្រាសមួយចំនួន។ មនុស្សដែលមើលឃើញឆ្ងាយបំផុតត្រូវតែដឹងថា ដូចពាក្យចាស់និយាយ «អ្វីគ្រប់យ៉ាងត្រូវតែផ្លាស់ប្តូរដើម្បីឱ្យអ្វីៗនៅដដែល»។ បញ្ហានៃការិយាធិបតេយ្យដែលដើរជាន់ស្រមោលរបស់ខ្លួន គឺការទទួលស្គាល់ថាអំណាចផ្ទាល់ខ្លួនគឺជាផ្នែកសំខាន់ដែលធ្វើឱ្យរាំងស្ទះសង្គម នៅតែជាការពិតនៅចិនសព្វថ្ងៃដូចគ្នានឹង Gorbachev នៅសហភាពសូវៀតនាទសវត្សរ៍ឆ្នាំ ១៩៨០ ដែរ។
តម្រូវការទី ២ គឺជាការរៀបចំឡើងវិញនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដើម្បីឆ្លុះបញ្ចាំងឱ្យបានគ្រប់គ្រាន់នូវការផ្លាស់ប្តូរទីតាំងផលិតកម្មពិភពលោកចាប់តាំងពីការបង្កើតស្ថាប័ន (IMF, World Bank, WTO – អតីត GATT​ ដែលគិតយកដុល្លាអាមេរិចជាស្តង់ដារ) តាំងពីទសវត្សឆ្នាំ ១៩៤០ ។ នៅឆ្នាំ ១៩៦០ ៥% នៃផលិតកម្មពិភពលោកគឺនៅអាស៊ីបូព៌ា​​ ហើយសព្វថ្ងៃនេះកើនដល់​ ៣៥% ។ ការត្រួតត្រារបស់សហរដ្ឋអាមេរិកស្ទើរតែមិនអាចធ្វើឡើងបាន បន្ទាប់ពីការរៀបចំឡើងវិញដោយសមធម៌នៃស្ថាប័នពិភពលោក ដើម្បីឆ្លុះបញ្ចាំងឱ្យបានគ្រប់គ្រាន់នូវការផ្លាស់ប្តូរ ហើយសហរដ្ឋអាមេរិកទំនងជាមិនទទួលយកការកាត់បន្ថយបែបនេះដោយស្ងប់ស្ងាត់នោះទេ។
តម្រូវការទី ៣ គឺការបង្កើតមូលដ្ឋានថាមពលទូលំទូលាយជាងមុននៅក្នុងសង្គមចិនទាំងមូលដើម្បីគាំទ្រ និងជួយជម្រុញការររៀបចំឡើងវិញនេះ។ វាជាតួនាទីមួយដែលធ្វើឡើងដោយ CIO នៅក្នុងសម័យ “កិច្ចព្រមព្រៀងថ្មី” និងសង្គ្រាមលោកលើកទីពីរ (គ្មានការសន្យាធ្វើកូដកម្ម)។ ច្បាស់ណាស់ អង្គការក្រៅរដ្ឋាភិបាលក៏នឹងដើរតួនាទីរបស់ខ្លួនក្នុងដំណើរការនេះដែរ។ ការប្រញាប់ប្រញាល់នៅពីក្រោយនេះ តាមការពិសោធន៍គំនិតរបស់យើង នឹងក្លាយជាលទ្ធិប្រជាធិបតេយ្យពហុបក្សដែលដូចគ្នានឹងសមភាគីរុស្ស៊ីនិងអឺរ៉ុបខាងកើត ហើយនឹងមានសារៈសំខាន់ក្នុងការរឹតបន្តឹងគ្រប់ឧបសគ្គការិយាធិបតេយ្យដែលនៅតែការពារវិស័យសង្គមនៃប្រទេសចិនពីទម្ងន់ពេញលេញនៃទីផ្សារពិភពលោក។ វាទំនងមិនជាអ្វីដែលធ្វើឱ្យទ្វីបអឺរ៉ុបភាគខាងកើតនៅមានមុខ ដូចជាលំហូរមូលធនសម្រាប់ភាពកំណែលម្អនៃទីក្រុងបុរាណរបស់ខ្លួន ការផ្លាស់ទីលំនៅអន្តោប្រវេសន៍ខ្នាតធំនៃយុវជនដែលមានការអប់រំ និងការវិនិយោគបរទេសផ្ទាល់មួយចំនួនអាចនឹងមាននៅលើទំហំមួយដែលគ្រប់គ្រាន់សម្រាប់ប្រទេសចិន។
កំណត់ត្រា/កាលប្បវត្តិ
១៩៤៩ – បដិវត្តន៍ចិន: បដិវត្តន៍ពួកអភិជនជាមួយទង់ក្រហម។ វណ្ណះពលករមិនដើរតួនាទីទេ។
១៩៤៩ – ១៩៥២: ការលុបបំបាត់ វណ្ណះពួកម្ចាស់ដី មុនពេលមានមូលធននិយម
១៩៥៦ – ១៩៥៧: ការធ្វើកូដកម្មធំៗជាលើកដំបូង រួមជាមួយបដិវត្តន៍ហុងគ្រី ប៉ូឡូញនៅខែតុលា ក្នុងកំឡុងពេលយុទ្ធនាការ “ផ្កាមួយរយ”។ បន្តាប់មកក៍មានការបង្ក្រាប។
១៩៥៨ – ១៩៦១: “មហាលោតផ្លោះ” មានមនុស្ស ២០ ទៅ ៤០ លាននាក់បានស្លាប់ហើយអត់ឃ្លាន ម៉ៅត្រូវបានតម្លើងឋានៈខ្ពស់ប៉ុន្តែមិនសូវមានអត្ថន័យបន្ទាប់ពីការបរាជ័យនេះ។
១៩៦៦ – ១៩៧៦: ក្នុង”បដិវត្តវប្បធម៌” លោកម៉ៅប៉ុនប៉ងដណ្តើមយកអំណាចឡើងវិញ។ ការប៉ាន់ប្រមាណ ៤ លាននាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នា។ យុវវ័យ ១៧ លាននាក់នៅក្នុងទីក្រុងត្រូវតម្រូវឱ្យទៅនៅជនបទ ភាគច្រើនអស់រយៈពេល ១០ ឆ្នាំឬច្រើនជាងនេះ។ សាកលវិទ្យាល័យបានបិទអស់រយៈពេលមួយទសវត្សរ៍។
១៩៦៧ – ១៩៦៨: ដោយសារមានភាពចលាចលកម្មករនៅសៀងហៃនិងកន្លែងផ្សេងទៀត កងទ័ពរំដោះប្រជាជន (PLA) អន្តរាគមន៍ជួយស្តារសណ្តាប់ធ្នាប់។ ក្រុមឯករាជ្យ Shengwulian ចេញផ្សាយសេចក្តីថ្លែងការណ៍ “កន្លែងណាដែលប្រទេសចិន?” អំពាវនាវឱ្យមានបដិវត្តប្រឆាំងនឹងក្រុមបក្សរដ្ឋទាំងពីរត្រូវបានគេកំទេច។
១៩៧២ – និចសុនធ្វើទស្សនកិច្ចទៅទីក្រុងប៉េកាំងនៅពេលដែលកងអាកាសរបស់អាមេរិកបានទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង។ នេះគឺការចាប់ផ្តើមនៃសម្ព័ន្ធភាពអាមេរិក – ចិន។
១៩៧៦ – ការស្លាប់របស់ជូអេនឡៃនិងម៉ៅ ការចាប់ខ្លួន”ឧក្រិដ្ឋជនបួននាក់” របស់ម៉ៅនិយម ការធ្វើបាតុកម្មប្រឆាំង “ឧក្រិដ្ឋជនបួននាក់” ដែលមានប្រជាប្រិយភាពនៅពិធីបុណ្យសពរបស់ជូ​​អេនឡៃ និង ការបង្កើត “ជញ្ជាំងប្រជាធិបតេយ្យ” នៅទីលានធៀនម៉េនដែលពោរពេញទៅដោយការពិភាក្សាដ៏ខ្លាំងក្លាលើផ្ទាំងរូបភាពយក្ស (“da zi bao”) ។
១៩៧៨ -​ តឹងសែវភីង Deng Xiao Ping ត្រឡប់ទៅកាន់អំណាច បន្ទាប់ពីមានការរិះគន់ជាច្រើនឆ្នាំ អំពាវនាវឱ្យមាន “ទំនើបកម្មចំនួនបួន”។​ Da zi bao ហាក់ដូចជាអំពាវនាវឱ្យមាន “ទំនើបភាវូបនីយកម្មទី៥: ប្រជាធិបតេយ្យ”។ អ្នកនិពន្ធត្រូវបានផ្តន្ទាទោសឱ្យជាប់គុក ១៨ ឆ្នាំ។ ជញ្ជាំងប្រជាធិបតេយ្យត្រូវបានបិទ។
១៩៨២ – ការកើនឡើងយ៉ាងខ្លាំងនៃការផលិតកសិកម្ម ដែលកសិករត្រូវបានអនុញ្ញាតឱ្យផលិតសម្រាប់ទីផ្សារ
១៩៨៦ – Wildcat ធ្វើកូដកម្មនៅ Sanyo (កន្លែងផលិតឧបករណ៍របស់ជប៉ុន) នៅក្នុងខេត្តក្វាងទុង។
១៩៨៩ – ការតវ៉ារបស់ពលករ និងនិស្សិតនៅទីក្រុងប៉េកាំង ទីក្រុងផ្សេងៗទៀតបានបញ្ចប់ដោយការបង្ហូរឈាម។ ​ការដួលរលំនៃ “កុម្មុយនិស្តក្លែងក្លាយ” នៅអឺរ៉ុបខាងកើត រីឯលោកហ្គោបាឆូវត្រូវបានគេបណ្តេញចេញនៅឆ្នាំ ១៩៩១។
១៩៩២ – មានការត្រលប់មកវិញនៃការពង្រីកសេដ្ឋកិច្ចនៅចិន។ “ដំណើរទេសចរណ៍ភាគខាងត្បូង” របស់លោកតឹងសែវភីងបានផ្តល់ភ្លើងខៀវដល់ “ទីផ្សារសង្គមនិយម” ហើយគ្របដណ្តប់តំបន់វិនិយោគដោយឥតគិតថ្លៃ។
១៩៩២ – ១៩៩៤: មានរលកបាតុកម្មនៅទីក្រុង Shenzhen។ ច្បាប់ការងារឆ្នាំ ១៩៩៤ សម្រាប់ប្រាក់ឈ្នួលអប្បបរមាជាតិ។
១៩៩៥ – ២០០២: មានការបញ្ឈប់ការងារយ៉ាងច្រើន (៦០ – ៧០ លាននាក់) នៅក្នុង “សហគ្រាសរដ្ឋ” (SOEs)។ ដោយសារមានកុបកម្ម បាតុកម្ម អ្នកគ្រប់គ្រងជាច្រើនបានលួចមូលនិធិសោធននិវត្តន៍ដើម្បីធ្វើឯកជនភាវូបនីយកម្ម។ “ចានអង្ករដែក” និងការងារពេញមួយជីវិតត្រូវបានបញ្ចប់។ រលកនៃកូដកម្មក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
១៩៩៧ – ៩៨: មាន​​វិបត្តិនៅអាស៊ី។ ឆ្នាំ ១៩៩៩ ប្រទេសចិនបានធ្លាក់ចុះដោយសារតែទីផ្សារនាំចេញរួមតូច។
១៩៩៨ – ២០០៣:​ ឯកជនភាវូបនីយកម្មនៃលំនៅដ្ឋានសង្គមចំនួន ៧៥ លានផ្ទះ។
១៩៩៩ – ចិនបានចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោកដោយមានការបញ្ចុះបញ្ចូលយ៉ាងខ្លាំងពីសេតវិមានគ្លីនតុន
២០០០ – ២០០៨: ការនាំចេញទំនិញថោករបស់ប្រទេសចិនបានជំរុញឱ្យមានការកើនឡើងនៃការផ្តល់ឥណទានដែលភាគច្រើនមានការប្រាក់ខ្ពស់ក្នុងការវិនិយោគទុនដ៏ធំរបស់សហរដ្ឋអាមេរិកនៅក្នុងខេត្តក្វាងទុង។
២០០០ – ២០០២: កម្មករប្រេងនៅភាគឦសានបានប្រយុទ្ធប្រឆាំងនឹងការធ្វើឯកជនភាវូបនីយកម្ម ហើយកម្មករ ៣០០ ០០០ នាក់ត្រូវបានបញ្ឈប់។
២០០៣ – ប្រទេសចិនបានវ៉ាផ្តាច់អាមេរិច ហើយក្លាយជាប្រទេសដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនបំផុត ។
២០០៤ – មានកូដកម្មនៅរោងចក្រជប៉ុន (Uniden) ដើម្បីបង្កើតសហជីពឯករាជ្យ។ កម្មករ ៤០០០ ទៅ ៥០០០ នាក់ បានធ្វើកូដកម្មនៅរោងចក្រ Sun ដែលជារោងចក្រផ្គត់ផ្គង់ Walmart ដើម្បីប្រឆាំងនឹងកម្មវិធីសមហេតុផល។
២០០៦ – ACFTU រៀបចំក្រុមហ៊ុន Wal-Mart ប្រទេសចិន។
២០០៨ – ប្រធាន SEIU លោក Andy Stern បានចុះទៅទស្សនកិច្ចក្រុមការងារពាណិជ្ជកម្មក្វាងទុង។
២០០៨ – មានច្បាប់កិច្ចសន្យាការងារការពារកម្មករក្រោមកិច្ចសន្យា។ ក្រុមហ៊ុនឆ្លើយតបដោយរកកម្លាំងពលកម្មដ៏ធំពីប្រទេសផ្សេង។
២០០៨ – ២០០៩: បញ្ហានៅសហរដ្ឋអាមេរិក និងពិភពលោកបាននាំឱ្យមានការបញ្ឈប់ការងារជាច្រើននៅក្នុងឧស្សាហកម្មនាំចេញរបស់ប្រទេសចិន។ កម្មកររាប់លាននាក់ត្រឡប់ទៅភូមិវិញ។ រដ្ឋាភិបាលចិនបានបើកដំណើរការយ៉ាងធំដោយបង្កើនការផ្គត់ផ្គង់លុយ និងបន្ថយពន្ធ សំដៅទៅហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋាន។​​ នេះជាគំរូនៃកំណើនដោយការនាំចេញនៅក្នុងវិបត្តិមួយ។
២០១០ – កម្មករធ្វើអត្តឃាតនៅក្រុមហ៊ុន FoxConn ដែលជាអ្នកផ្គត់ផ្គង់តៃវ៉ាន់របស់ក្រុមហ៊ុន Apple ដែលមានបុគ្គលិកចំនួន ១ លាននាក់នៅសាធារណៈរដ្ឋប្រជាមានិតចិន។ ប្រាក់ឈ្នួលបានកើនឡើងដល់ ១៣៥០ យាន់ (២០០ ដុល្លារ) សម្រាប់ការធ្វើការងារ លើស ១០ ម៉ោងក្នុងមួយថ្ងៃ ដោយមានថ្ងៃឈប់សំរាក បួនថ្ងៃក្នុងមួយខែ។
២០១០ – រលកកូដកម្មដែលជះឥទ្ធិពលដល់ក្រុមហ៊ុនជប៉ុន (ឧទាហរណ៍ រោងចក្រហុងដាចំនួនបួន) បានធ្វើឱ្យប្រាក់ឈ្នួលកើនឡើង។
២០១២ – ក្រុមរបស់អគ្គលេខាធិការស៊ីភីស៊ី ស៊ីជីភីន និងនាយករដ្ឋមន្ត្រីលោក លីកឺឈាំង Li Keqiang ដែលធ្វើជាប្រមុខរដ្ឋអស់រយៈពេល ១០ ឆ្នាំ ​ បានចាប់ផ្តើមយុទ្ធនាការដ៏ធំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ឈ្មួញកណ្តាលឆុងឈីង និង “ម៉ៅនិយម” បូជីឡៃ Bo Ji Lai ត្រូវបានដួលរលំ។ ការរីកចម្រើនដោយផ្អែកលើការផ្គត់ផ្គង់មិនឈប់ឈរនៃកម្លាំងពលកម្មជនបទថ្មីៗត្រូវបានថយចុះ។ ការកើនសម្ពាធឆ្ពោះទៅរកការប្រើប្រាស់របស់របរក្នុងស្រុក។
២០១៤ – មានច្រើនជាង ១០០ ០០០ “ឧប្បត្តិហេតុ” នៃកុប្បកម្ម​ កូដកម្ម និង​បាតុកម្ម។ កូដកម្មរាប់ពាន់នាក់ ក៏ដូចជាកុបកម្មកសិករប្រឆាំងនឹងការដកហូតដីធ្លី។ មានពលករចំណាកស្រុកប្រហែល ២៧០ លាននាក់មកពីជនបទ។ ៥០% នៃប្រទេសចិនបានក្លាយជាទីក្រុង។
២០១៥ – ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុនក្នុងខែកក្កដា បានលុបបំបាត់នូវមូលធនទីផ្សារចំនួន ៣ ពាន់ពាន់លានដុល្លារ។

Facebooktwitterredditmail